ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រ រ៉ូសផ្លាស្ទីក (ខេមបូឌា) ខូអិលធីឌី


រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រ រ៉ូសផ្លាស្ទីក (ខេមបូឌា) ខូអិលធីឌី។

ការកសាងសមត្ថភាពរបស់កម្ពុជាក្នុងការផលិតនូវផលិតផលនានា ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ក៏ដូចជានាំផលិតផលខ្មែរទៅលើទីផ្សារអន្តរជាតិ មិនត្រឹមតែបានចូលរួមក្នុងការលើកកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបង្កើនសមត្ថភាពអោយកូនខ្មែរ ដែលជាកត្តាសំខាន់ក្នុងការជំរុញការរីកចម្រើសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើង។