មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះពិនិត្យទីតាំងប្រភពទឹកសម្រាប់បូមសង្គ្រោះស្រូវប្រាំងដែលកំពុងខ្វះទឹក


នៅថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះពិនិត្យទីតាំងប្រភពទឹកសម្រាប់បូមសង្គ្រោះស្រូវប្រាំងដែលកំពុងខ្វះទឹក ក្រោយពីបានពិនិត្យទីតាំងរួចក្រុមការងារបានដោះស្រាយដូចខាងក្រោម ៖
១-នៅឃុំពាមជីលាំងក្នុងស្រុកត្បូងឃ្មុំ មានផ្ទៃដីខ្វះទឹកចំនួន ៣១ហិកតា ត្រូវរៀបចំតម្លើងម៉ាសុីនចល័តខ្នាតតូចចំនួន ០៥គ្រឿង ឲ្យបានដំណើរការបូមនៅថ្ងៃស្អែកដោយប្រើប្រភពទឹកព្រែកពាមជីលាំង
២-នៅឃុំទ្រា ស្រុកក្រូចឆ្មារ មានផ្ទៃដីខ្វះទឹកចំនួន ៣២៥ហិកតា កំពុងដំណើរការបូមមានម៉ាសុីនចល័តខ្នាតតូចចំនួន ០៤គ្រឿង និងរៀបចំតម្លើងបន្ថែម ចំនួន ០២គ្រឿងទៀតឲ្យរួចនៅល្ងាចថ្ងៃនេះដោយបូមចំនួន ០២ទីតាំង មានប្រភពទឹកបឹងរាំងនិងបឹងខ្យង
៣-ឃុំជំនីក ផ្ទៃដីខ្វះទឹកចំនួន ៤៤ហិកតា កំពុងរៀបចំតម្លើងម៉ាសុីនខ្នាតតូចចំនួន ០៦គ្រឿង ឲ្យបានរួចរាល់នៅថ្ងៃស្អែកដោយបូមពីប្រភពទឹកអាងអូរក្តារ ។