មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ដែលកំពុងរងផលប៉ះពាល់ដែលខ្វះទឹក ចំនួន ៤១០ហិកតា


នៅថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកមានកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ទៅបូមទឹកពីស្ទឹងសែន ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ដែលកំពុងរងផលប៉ះពាល់ដែលខ្វះទឹក ចំនួន ៤១០ហិកតា នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។