អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទព័ត៌មាន ស្ដីពី វិធានការរក្សាតម្លៃឲ្យបានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ នៅថ្ងៃទី១៩ ខែធ្


(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពី «វិធានការរក្សាតម្លៃឲ្យបានសមរម្យក្នុងរដូវប្រមូលផលស្រូវ» នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមសម្រួលស្ថិរភាពតម្លៃស្រូវ នារដូវប្រមូលផល។

វាគ្មិនដែលនឹងអញ្ជើញចូលរួមក្នុងសន្និសីទនេះ រួមមាន តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទ និងតំណាងមកពីសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រោមការសម្របសម្រួលពី ឯកឧត្តម ផៃ ស៊ីផាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖