ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបប្រជុំជាមួយឯកឧត្តម Alexander Schallenberg រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអូទ្រីស


ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ (ASEM FMM14) នៅទីក្រុងម៉ាឌ្រីត នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបប្រជុំជាមួយឯកឧត្តម Alexander Schallenberg រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអូទ្រីស ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួមគ្នា។
While attending the 14th ASEM Foreign Ministers’ Meeting (ASEM FMM14) in Madrid, in the afternoon of 16 December 2019, His Excellency Deputy Prime Minister Prak Sokhonn met with H.E. Mr. Alexander Schallenberg, Minister of Foreign Affairs of the Republic of Austria, to discuss bilateral, regional and international issues of common interests.