ជនពិការខេត្តព្រះវិហារទទួលបានការព្យាបាល តជើងដៃសិប្បនិមិត្តដោយឥតគិតថ្លៃ


ខេត្តព្រះវិហារ ៖ជនពិការខេត្តព្រះវិហារទទួលបានការព្យាបាល តជើងដៃសិប្បនិមិត្តដោយឥតគិតថ្លៃ

នៅព្រឹកថ្ងៃអង្គារ៍ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩សមាគមនដើម្បីសុខភាពប្រជាជន សហការជាមួយក្រុមវេជ្ជសាស្រ្តមកពីសកលវិទ្យាល័យ Marcer សហរដ្ឋអាមេរិក បានចុះមកពិនិត្យ និងព្យាបាលជូនដល់ជនពិការដៃជើង និងការតដៃជើងសិប្បនិមិត្តដោយឥតគិតនៅទូទាំងខេត្តព្រះវិហារទាំងមូល ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ។