បាឋកថា​ស្ដីពី Smart City and Smart Building : the Role of Education Sector


រាជធានី​ភ្នំពេញ៖ ក្នុង​គោល​បំណង​​លើក​កម្ពស់​​វិស័យ​ឧត្ដម​សិក្សា​នៅ​កម្ពុជា និង​បញ្ជ្រាប​ការ​យល់​ដឹង​ឱ្យ​កាន់​តែ​ទូលំទូលាយ​នូវ​ទស្សនា​ទាន​ថ្មី ស្ដីពី ” Smart City and Smart Building : the Role of Education Sector ” ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​បាឋកថា​នេះ​ឡើង។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​ស្វែង​​ពី Smart City​ ​និង Smart Building និង​តួនាទី​នៃ​វិស័យ​អប់រំ​ ដើម្បី​ដឹង​ថា តើ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រៀម​អ្វី​ខ្លះ​ ជា​ពិសេស​ការ​បណ្ដុះបណ្ដាល​គ្រូ និង​យុវជន ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ តើ​យើង​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ តើ​អាច​អនុវត្ត​បាន​ឬ​អត់។

ក្នុង​នោះ​ផង​ដែរ​ឯកឧត្ដម​បណ្ឌិត​បាន​លើក​ឡើង​ថា ការ​រៀន​សូត្រ​ទទួល​បានលទ្ធផល មិនមែន​ត្រឹម​តែ​មើល​សៀវភៅ​ទេ ប៉ុន្តែ​ការ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​រយ:កុំព្យូទ័រ និង​កម្មវីធី​ទូរសព្ទ​ឆ្លាតវៃ​សម្រាប់​ជំនួយ៕​

១៧ ធ្នូ ២០១៩ | វិទ្យាស្ថាន​ជាតិ​អប់រំ