រាជធានីភ្នំពេញ៖ ក្នុងគោលបំណងលើកកម្ពស់វិស័យឧត្ដមសិក្សានៅកម្ពុជា និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវទស្សនាទានថ្មី ស្ដីពី ” Smart City and Smart Building : the Role of Education Sector ” ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបាឋកថានេះឡើង។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការស្វែងពី Smart City និង Smart Building និងតួនាទីនៃវិស័យអប់រំ ដើម្បីដឹងថា តើក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមអ្វីខ្លះ ជាពិសេសការបណ្ដុះបណ្ដាលគ្រូ និងយុវជន ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ តើយើងត្រៀមខ្លួនហើយឬនៅ តើអាចអនុវត្តបានឬអត់។
ក្នុងនោះផងដែរឯកឧត្ដមបណ្ឌិតបានលើកឡើងថា ការរៀនសូត្រទទួលបានលទ្ធផល មិនមែនត្រឹមតែមើលសៀវភៅទេ ប៉ុន្តែការចេះប្រើប្រាស់បច្ចេកវិទ្យាតាមរយ:កុំព្យូទ័រ និងកម្មវីធីទូរសព្ទឆ្លាតវៃសម្រាប់ជំនួយ៕
១៧ ធ្នូ ២០១៩ | វិទ្យាស្ថានជាតិអប់រំ