ឯកឧត្តម ហ៊ុន ម៉ានី ឡេីងអានរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈចលនាមហាជន គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន ឆ្នាំ២០១៩


បន្ទាប់ពីពិធីបេីក អង្គសន្និបាតបានបន្តស្តាប់របាយការណ៏ និងកិច្ចពិភាក្សាក្រោមអធិបតីភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន។

ជាការចាប់ផ្តេីម ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន បានឡេីងអានរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈចលនាមហាជន គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន ឆ្នាំ២០១៩ ដែលរបាយការណ៏នេះបានឆ្លុះបញ្ចាំងពីសមិទ្ធិផល និងបញ្ហាប្រឈម នានារបស់គណ:ចលនាមហាជនថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោយពីក្រុមការងារដែលដឹកនាំដោយឯកឧត្តមផ្ទាល់ បានចុះជួបជាមួយគណៈចលនាទាំង៤ នៅតាមមូលដ្ឋានទាំង ២៥ រាជធានី-ខេត្តនាពេលកន្លងទៅនេះ។