កិច្ចប្រជុំរៀបចំតុបតែងលំអរសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ សម្រាប់ថ្ងៃចូលឆ្នាំសកល២០២០ និងបុណ្យ ៧មករា


កាលពីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្ត មានរៀបចំកិច្ចប្រជុំតុបតែងលំអរសោភ័ណភាព សណ្តាប់ធ្នាប់សាធារណ និងសន្តិសុខ សម្រាប់ថ្ងៃចូលឆ្នាំសកល២០២០ និងបុណ្យ ៧មករា ក្រោមអធិបតីភាព លោក ពិន ប្រាកដ និងលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត និងការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធ។

ជាលទ្ធផលនៃកិច្ចប្រជុំផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
១-ការងារសណ្តាប់ធ្នាប់
២-ការរៀបចំប្រចាំការការងារសន្តិសុខ
៣-សំណង់ស្កាយបារនៅតំបន់ផាប់ស្ទ្រីត
៤-ការងារសន្តិសុខទូទៅ
៥-សុវត្ថិភពចំណីអាហារ
៦-ការងារតុបតែងលំអរសោភ័ណភាព
៧-ផ្សេងៗ

ក្នុងព្រឹត្តិការណ៍ចូលឆ្នាំថ្មីឆ្នាំសកល២០២០ ខាងមុខនេះ ខេត្តសៀមរាប បានរៀបចំកម្សាន្តសប្បាយរាប់ឆ្លងឆ្នាំនៅសួបច្បារព្រះរាជដំណាក់ និងសួនច្បារមាត់ស្ទឹងដោយមានការប្រគុំតន្ត្រី ការតាំងពិព័ណ៌លក់ផលិតផល។ ក្រៅពីនេះក៏មានតុបតែងលំអរ និងទីតាំងរៀបចំឆ្លងឆ្នាំនៅតំបន់ផាប់ស្ទ្រីត និងតំបន់នានាមួយចំនួនទៀតផងដែរ។

សូមបងប្អូនសាធារណជន និងបងប្អូនភ្ញៀវទេសចរណ៍ចូលរួមបោះឆ្នោតគាំទ្រ ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ Best Countdown City of the Year។