អភិបាលខេត្តតាកែវ អញ្ជើញចូលរួមអបអរសាទរខួបលេីកទី២១ ទិវាជនពិការកម្ពុជា និងខួបលេីកទី៣៧ ទិវាជនពិការអន្តរជាតិ


តាកែវ៖ នាព្រឹកថ្ងៃចន្ទ ១២ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក ម៉ឹង វុធី អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលេីកទី២១ ទិវាជនពិការកម្ពុជា និងខួបលេីកទី៣៧ ទិវាជនពិការអន្តរជាតិ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាខេត្ត ដែលកម្មវិធីនេះក៏មានការអញ្ជើញចូលរួមដោយលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ អង្គការដៃគូរអភិវឌ្ឍន៍ និងបងប្អូនជនពិការភាព ជិត ២០០នាក់។

សូមបញ្ជាក់ដែរថា ជនពិការភាពនៅទូទាំងខេត្តតាកែវ មានចំនួន ១០,៤៧៨នាក់ ស្រី ៤៦១១នាក់។ ក្នុងនោះដែរជនមានពិការភាពមានរបបឧបត្ថម្ភរដ្ឋចំនួន ១៤២២នាក់ និងជនមានពិការភាពគ្មានរបបឧបត្ថម្ភរដ្ឋចំនួន ៩០៥៦នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានឧបត្ថម្ភថវិកា ៤លានរៀលផងដែរ៕