អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យមើលគម្រោងជួសជុល​ និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រគោកម្លូ


រសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩​ ឯកឧត្ដម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យមើលគម្រោងជួសជុល​ និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រគោកម្លូ ស្ថិត​ ក្នុងឃុំចំនួន២​ គឺឃុំជ្រោយបន្ទាយ និងឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ។ ប្រព័ន្ធធារាសាស្ត្រ​នេះមានលទ្ធភាពស្រោចស្រពលើស្រូវវស្សា ចំនួន​ ១៣០០ ហិកតា​ និងស្រូវប្រាំង ចំនួន ៩៥០ ហិកតា​ ក្នុងទំហំការងារដែលគម្រោងរួមមាន ៖
-សាងសង់សំណង់បង្ហៀរបេតុង ០១កន្លែង មានប្រវែង ១៨២ម៉ែត្រ
-ជួសជុលទ្វារទឹក ០១ កន្លែង
-ស្តារប្រឡាយមេ(ជំហាន១) ៣០០០ម៉ែត្រ

ក្នុងឱកាសនៃការចុះពិនិត្យមើលទំនប់អាងទឹកគោកម្លូ ឯកឧត្តមអគ្គនាយក បានណែនាំដល់ក្រុមបច្ចេកទេសអំពីការងារសាងសង់ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស​ ជាពិសេសលើការងារលាយបេតុង ដោយធ្វើយ៉ាងណាឲ្យគុណភាពសំណង់មានលក្ខណៈរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ៕