រដ្ឋបាលខេត្តសៀមរាបនឹងធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប


ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្តបានរៀបចំ តុបតែង និងកែលម្អសោភ័ណភាពក្រុង ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា ក៏ដូចជារាប់ថយក្រោយនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

ជាមួយនឹងការរាប់ថយក្រោយ ដើម្បីឆ្លងឆ្នាំសកលនេះ រដ្ឋបាលខេត្តនឹងធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីរៀបចំកន្លែងសម្រាប់ប្រារព្ធពិធីខាងលើ។ ដូចនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាសាធារណជនមេត្តាយោគយល់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

សូមអានខ្លឹមសារ នៃសេចក្តីជូនដំណឹងដូចខាងក្រោម ៖