ក្នុងថ្ងៃនៃបុណ្យណូអែល គ្រីស្ទម៉ាស ថ្ងៃទី ២៥ ធ្នូ ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជូនពរបងប្អូនគ្រឹស្តសាសនិក និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា។
សម្ដេចតេជោបានបន្ដថា ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពរស់នៅប្រកបរបរទទួលទាន និងជ្រើសរើសជំនឿសាសនាទៅតាមការពេញចិត្តរបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។ ទន្ទឹមនេះ ទាំងបងប្អូនពុទ្ធសាសនិកជន ខ្មែរឥសស្លាម និងគ្រឹស្តសាសនិក គឺយើងរស់នៅសុខដុមជាមួយគ្នាដោយសុខសាន្ត។ ឆ្លៀតក្នុងថ្ងៃនៃបុណ្យណូអែល គ្រីស្ទម៉ាស នាថ្ងៃទី ២៥ ខែធ្នូនេះ សម្ដេចតេជោក៏សូមជូនពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា៕