ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំមន្ត្រីបច្ចេកទេសសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានចុះពិនិត្យដំណើរការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកក្រូចឆ្មា និងស្រុកត្បូងឃ្មុំ


នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានចុះពិនិត្យដំណើរការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកក្រូចឆ្មា និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។មកដល់ពេលនេះលទ្ធផលការងារអន្តរាគមន៍បូមទឹកសម្រេចបាន ៖
១-ស្រុកក្រូចឆ្មា ផ្ទៃដីខ្វះទឹកសរុបចំនួន ២.៣៥៣ហិកតា ក្នុងនោះសង្គ្រោះបានចំនួន ១.៤៩៩ហិកតា និងកំពុងបន្តបូមទឹកសង្គ្រោះចំនួន ៣៨១ហិកតា ដោយប្រើប្រាស់ម៉ាសុីនចល័តខ្នាតតូចចំនួន ៤៥គ្រឿង។ បច្ចុប្បន្នបរិមាណទឹកនៅសល់ក្នុងអាងប្រមាណជា ៥០%នៃផ្ទៃអាងសម្រាប់បន្តស្រោចស្រពលើផ្ទៃដីស្រូវប្រាំងចំនួន ២៤៦ហិកតា និងផ្ទៃដីចំការប្រមាណជា ៣៥០ហិកតា។
២-ស្រុកត្បូងឃ្មុំមានផ្ទៃដីខ្វះទឹកសរុបចំនួន ១.៥៣០ហិកតា គ្មានប្រភពទឹកបូមចំនួន ៩៩៥ហិកតា។ សង្គ្រោះបាន៤៧ ហិកតា និងកំពុងបន្តបូមសង្គ្រោះចំនួន ១៥០ហិកតា ដោយប្រើប្រាស់ម៉ាសុីនចល័តខ្នាតតូចចំនួន ៦គ្រឿង ដោយបូមពីប្រភពទឹកព្រែក ៕