មន្រ្តីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននាំយកម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវប្រាំង ចំនួន ៨៧០ហិកតា


នៅថ្ងៃ​ពុធ ១៤រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​២៥ ខែ​ធ្នូ​ ឆ្នាំ២០១៩ មន្រ្តីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននាំយកម៉ាស៊ីនធុនធំកម្លាំង ៦៥សេះ ចំនួន ០៤គ្រឿង បន្តជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ចំនួន ៨៧០ហិកតា ស្ថិតក្នុងឃុំស្រះរាំង និងឃុំគោគបាល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រភពទឹកបូមដៃស្ទឹងមង្គលបូរី ៕