ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងចំនួន ១៤៧ហិកតា


នៅថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះជួយអន្តរាគមន៍បូមទឹកក្នុងឃុំរាប ស្រុកពារាំង ដើម្បីសង្រ្គោះស្រូវប្រាំងដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកបណ្តែតចំនួន ០១គ្រឿងមានផ្ទៃដីចំនួន ១៤៧ហិកតា បូមចេញពីទំនប់ឆ្នុកទ្រូ ដាក់បញ្ចូលប្រឡាយមេខ្នាយមាន់ ដើម្បីឲ្យកសិករបូមបន្តដាក់ស្រែដែលខ្វះទឹក ៕