យុវជនគណបក្សប្រជាជនកម្ពុជា រៀបចំពិធីជួបជុំ ពិសាអាហារសាមគ្គី ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ឆ្នាំសកល


យុវជនគណបក្សប្រជាជនកម្ពុជា ជំនាន់ទី១ ដែលបានទៅចូលរួមវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” នៅបណ្ឌិត្យសភាថ្នាក់ដឹកនាំចិនរៀបចំពិធីជួបជុំ និងពិសាសាមគ្គីឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកល ដោយមានការចូលរួមពី លោកជំទាវ អឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី លោកជំទាវតំណាងរាស្ត្រ ស៊ុន សាភឿន ឯកឧត្តម កែ ប៊ុនខៀង ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាកកណ្តាល ភារ:ធារីស្តីទីស្ថានទូតចិន ភារ:ធារីស្តីទីស្ថានទូតបារាំង និងថ្នាក់ដឹកនាំមួយចំនួនទៀត នារសៀលថ្ងៃសុក្រទី២៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបរិយាកាសស្និតស្នាល។