ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទីម័រខាងកើត ចប់អាណត្តិប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឱ្យលោកជំទាវ Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចប់អាណត្តិប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។