ឯកឧត្តម ម៉ៅ ធនិន បង្ក្រាប ល្បែងស៊ីសង (អាប៉ោង)មួយ កន្លែង ឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង០៧នាក់


ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះ បង្ក្រាប ល្បែងស៊ីសង (អាប៉ោង)មួយ កន្លែង ឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង០៧នាក់ ក្នុងនោះស្រី០២នាក់។

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចដំបូកទួលកកោះខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនញៀនល្បែងទាំង០៧នាក់ ត្រូវបានប្រគល់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ធ្វើកិច្ចសន្យាអប់រំ ឲ្យត្រឡប់ទៅលំនៅឋានវិញ៕