ភ្ញៀវទេសចរយ៉ាងច្រើនកុះករទស្សនារមណីយដ្ឋានអង្គរនាឱកាសបុណ្យចូលឆ្នាំសកល


វត្តមានភ្ញៀវទេសចរជាតិ-អន្ដរជាតិជាច្រើនកុះករ បានមកទស្សនារមណីយដ្ឋានអង្គរនាឱកាសបុណ្យចូលឆ្នាំសកល ២០១៩-២០២០។ នៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត គឺភ្ញៀវទេសចរបានបង្ហាញនូវស្នាមញញឹម ភាពសប្បាយរីករាយជាលក្ខណៈគ្រួសារ ក្នុងឱកាសនៃដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាករបស់ពួកគេ៕