ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ​ ដើម្បីពិនិត្យពិភាក្សាអំពីការងារត្រៀមរៀបចំលើការងារពាក់ព័ន្ធទៅនឹងខ្លឹមសារ និងនីតិវិធីដំណើរការ ដែលសភាកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារ បានដឹកនាំកិច្ចប្រជុំ​ ដើម្បីពិនិត្យពិភាក្សាអំពីការងារត្រៀមរៀបចំលើការងារពាក់ព័ន្ធទៅនឹងខ្លឹមសារ និងនីតិវិធីដំណើរការ ដែលសភាកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) នៅចុងឆ្នាំ២០២០ ខាងមុខនេះ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានជំរុញក្រុមការងារបច្ចេកទេសត្រូវខិតខំស្រាវជ្រាវចងក្រងឯកសារ ដែលជាទស្សនទាននិងព្រាងនូវមូលបទ ប្រធានបទ សម្រាប់កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១​ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។