មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះជួយអន្តរាគមន៍បូមទឹកក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង


នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះជួយអន្តរាគមន៍បូមទឹកក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីសង្រ្គោះស្រូវប្រាំងដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១គ្រឿង លើផ្ទៃដី ចំនួន ១៩៣ហិកតា បូមចេញពីទន្លេតូចដាក់បញ្ចូលអូរទទឹង ដើម្បីឲ្យកសិករបូមបន្តដាក់ស្រែដែលខ្វះទឹក ៕