អរគុណសន្តិភាព! ​អបអរសាទរខួបអនុស្សាវរីយ៍​ លេីកទី៤១​ ទិវាជ័យជម្នៈ​ ៧មករា


ឯកឧត្តម​ កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ​ ព្រមទាំង​ ឯកឧត្តម​ លោកជំទាវ​ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ​ ប្រធានក្រុមការងារជាតិចុះមូលដ្ឋានក្រុង​ ស្រុក​ នៅព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០​ ឯកឧត្តម​ យស​ ណាស៊ី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ និងលោកជំទាវ​ ឯកឧត្តម​ លោកជំទាវ​ ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោក​ លោកស្រី​ អភិបាល​ អភិបាលរងក្រុង​ ស្រុក​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងមន្រ្តីរាជការ​ ប្រជាពលរដ្ឋជាង​ ១ម៉ឺននាក់​ បានអញ្ជេីញអបអរសាទរយ៉ាងក្លៀវក្លា​ខួបអនុស្សាវរីយ៏លេីកទី៤១​ ទិវាជ័យជម្នៈ​ ៧មករា​ ដែលបានប្រារព្ធធ្វេីឡេីងនៅមុខសាលមហោស្រពខេត្តតាកែវ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត​ បានរំលឹកឡេីងវិញពីសោកនាដកម្មដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបប្រទះក្នុងរបបប្រល័យពូជសាសន៍​ ប៉ុល​ ពត​ និងអំពាវនាវឱ្យប្រជាជនខ្មែរជាពិសេសយុវជនសិក្សា​ និងចងចាំឱ្យច្បាស់ពីប្រវត្តិសាស្ត្រដ៏ជូចត់នេះ​ ។
បន្ថែមពីនេះឯកឧត្តមក៏បានរំលឹកផងដែរពីការខិតខំតស៊ូលះបង់សាច់ស្រស់​ ឈាមស្រស់របស់ថ្នាក់ដឹកនាំ​ និងយុទ្ធជនគណបក្សប្រជាជនកម្ពុជា​ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី​ក្នុងការរំដោះប្រទេសជាតិចេញពីរបបយង់ឃ្នងប្រល័យពូជសាសន៍​ ប៉ុល​ ពត​ ព្រមទាំងការពារ​ កសាង​ អភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រេីនដូចសព្វថ្ងៃ។

ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ផ្តើមចេញពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះហើយ ដែលបានធ្វើឱ្យប្រជាជនកម្ពុជា រស់រានមានជីវិតជាថ្មី និងជាជំហាននាំឱ្យជាតិកម្ពុជា វិវឌ្ឍន៍ពីសភាពជានរកអវចីយ មកជាប្រទេសមានការរីកចម្រើន និងវឌ្ឍនភាពដ៏ចាំងចែងដូចពេលបច្ចុប្បន្ន។