ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះជួបសំណេះសំណាល ក្នុងឱកាសអបអរសាទរខួបលើកទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២០


នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល ក្នុងឱកាសអបអរសាទរខួបលើកទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២០ ដោយមានការចូលរួមពីសំណាក់សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋសរុប២៥០នាក់ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធាន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនទៅដល់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរូមសរុប២៥០នាក់ផងដែរ៕