ខេត្តកំពតបានរៀបចំប្រារព្ធខួបលេីកទី៤១​ នៃទិវាជ័យជម្នះ ៧ មករា១៩៧៩​-៧​ មករា​ ២០២០


នាព្រឹកថ្ងៃអង្គារ ១៣កើត​ ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០២០​ ខេត្តកំពតបានរៀបចំប្រារព្ធខួបលេីកទី៤១​ នៃទិវាជ័យជម្នះ ៧ មករា១៩៧៩​-៧​ មករា​ ២០២០ នៅសាលមហោស្របខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកគណបក្សខេត្ត ក្រុង ស្រុក និងព្រះសង្ឃ ព្រមទាំង សិស្ស និស្សិត យុវជនកាយឬទ្ធិ​ យុវជនស្ម័គ្រចិត្តកាកបាទក្រហម​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត​ យុវជនគណបក្សប្រជាជនកម្ពុជាខេត្ត​ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត សរុបប្រមាណ២០០០នាក់។

៧ មករា លើវិថីនៃសន្តិភាព សេរីភាព និងការអភិវឌ្ឍ ក្នុងរយៈពេល៤១ ឆ្នាំ បានដឹកនាំនាវាកម្ពុជាឱ្យដើរឆ្លង រហូតមកដល់ ថ្ងៃ៧ មករា ឆ្នាំ២០២០នេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជាប្រធានគណបក្ស​ និងជានាយករដ្ឋមន្ត្រី​ បានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូល បានរស់​ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សន្តិភាព ការអភិវឌ្ឍលេីគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ និងសង្គម។

ប្រជាជនកម្ពុជាទាំងមូលបានទទួលស្គាល់សច្ចៈភាពប្រវត្តិសាស្រ្តនេះ តាំងពីថ្ងៃរំដោះ ដែលខ្មែរបានរួចផុតពីការកាប់សម្លាប់របស់របបប្រល័យពូជន៍សាសន៍ខ្មែរក្រហម។

យើងត្រូវរួមគ្នាការពារឱ្យបានដាច់ខាតនូវសន្តិភាព​ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ ហើយប្តេជ្ញាបន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆ្ពោះទៅកាន់ចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាអរិយប្រទេសជឿន​លឿនមួយក្នុងតំបន់ ជាសង្គមប្រកប​ដោយភាពសុខ​ដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើត​ឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត។

សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់ៗរូប និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕