ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋានបានរៀបចំតម្លើងម៉ាសុីនបូមទឹកដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ១៧៥ហិកតា កំពុងខ្វះទឹក


នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋានបានរៀបចំតម្លើងម៉ាសុីនបូមទឹកខ្នាតមធ្យមកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ១៧៥ហិកតា កំពុងខ្វះទឹកស្ថិតក្នុងទីតាំងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបូមចេញពីប្រភពទឹកបឹងក្រចាប់ មកទម្លាក់បញ្ចូលក្នុងប្រឡាយមេទំនប់កុមា មានប្រវែង ២៥០០ម៉ែត្រ ដើម្បីតំកល់ទឹកទុកសម្រាប់ឲ្យបងប្អូនកសិករដែលមានស្រែប្រាំង និងដំណាំរួមផ្សំនៅសងខាងប្រឡាយមេបានបូមទឹកបន្តស្រោចស្រព ៕