នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកមានកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ទៅបូមទឹកពីស្ទឹងជីនិត ដើម្បីសង្គ្រោះស្រូវប្រាំង ដែលកំពុងរងផលប៉ះពាល់ដែលខ្វះទឹក មានចំនួនជាង ៤៧០ហិកតា នៅភូមិល្អក់ និងភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ៕