(សហរដ្ឋអាមេរិក)៖ ថ្ងៃសៅរ៏ ២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ តំណាង ឯកឧត្តម ហ៊ុន ម៉ាណែត ថ្ងៃនេះផងដែរ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋអូរីហ្គែន នៃសហរដ្ឋអាមេរិក រួមជាមួយនឹងក្រុមការងារក្នុង និងក្រៅប្រទេស បានរៀបចំពិធីអបអរទិវាជ័យជំនះ ៧មករា ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើង រស់នៅតំបន់ឆ្នេរខាងលិច ក្នុងរដ្ឋអូរីហ្គិន នៃសហរដ្ឋអាមេរិក ។
ក្រោមអធិបតីភាព លោក ជុំ សុន្ទរី ឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក និងប្រទេស ម៊ិចស៉ិកូ ដោយមានការចូលរួមពីសំណាក់បងប្អូនខ្មែរ ប្រមាណជាង ៤០០នាក់ ៕