អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីក្តាប់សភាពការណ៍ ពង្រឹងបង្ការទប់ស្កាត់បំបែក រាល់បាតុភាពបង្កអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន និងធានាឲ្យបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ
ដោយមានការអញ្ជើញចូលរួមពីសំណាក់ គណ:អភិបាលខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ស្ថាប័នតុលាការ កងកំលាំងប្រដាប់អាវុធទាំង០៣ប្រភេទ អភិបាលក្រុងស្រុក ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។