ក្រុមការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងប្រឈមនឹងការខ្វះទឹក ចំនួន ២៨៨ហិកតា


នៅថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ក្រុមការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ ដឹកនាំដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងប្រឈមនឹងការខ្វះទឹក ចំនួន ២៨៨ហិកតា ស្ថិតក្នុងភូមិចុងខ្សាច់ និងភូមិធំ ឃុំឈេីខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ដោយបានរៀបចំដាក់ម៉ាស៊ីនអន្តរាគមន៍បូមទឹក កម្លាំង ៦៥សេះ ចំនួន០១ គ្រឿង នៅចំណុចប្រឡាយលេខ១៥ ប្រភពទឹកស្ទឹងជ្រោយស្នោរ ៕