អភិបាលខេត្តតាកែវ បេីកកិច្ចប្រជុំបន្ទាន់ផ្សព្វផ្សាយការងារថែរក្សា​ ការពារ​ សន្តិសុខ​ សណ្ដាប់ធ្នាប់​ ជូនប្រជាពលរដ្ឋ​ នៅមូលដ្ឋានខេត្តតាកែវ


ខេត្តតាកែវ​៖​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាព​ខេត្តតាកែវ​ នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែបុស្ស ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០​ បានអញ្ជេីញបេីកកិច្ចប្រជុំបន្ទាន់ស្ដីពីវិធានការថែក្សាការពា​រ សន្តិសុខ​ សណ្ដាប់​ធ្នាប់​ នៅអំឡុងពេលប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ​ នៅតុលាការរាជធានីភ្នំពេញ។

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សារ និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ៕