អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅសាកលវិទ្យាល័យអង្គរ


ថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមអ្នកឧញ៉ា សៀ ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបបានអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅសាកលវិទ្យាល័យអង្គរ។

ឯកឧត្តម អភិបាលខេត្តបានថ្លែងថាការងារអប់រំកម្រិតឧត្តមសិក្សា គឺជាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្ស ដែលខេត្តសៀមរាបទាំងមូលត្រូវតែចូលរួម វិនិយោគឱ្យបានខ្លាំងក្លា និងទាមទារជាចាំបាច់ និងបន្ទាន់ បំផុតនូវការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិទាំងក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍ ដើម្បីជួយឱ្យគោលដៅ នៃការអប់រំកម្រិតឧត្តមសិក្សា នេះសម្រេចបានជោគជ័យ។ ក្នុងនោះដែរ ឯកឧត្តមបានបន្តថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការ កសាងសមត្ថភាព និងអប់រំសីលធម៌រស់នៅរបស់និស្សិតទាំងបញ្ញា ស្មារតី កាយសម្បទា មនោសញេ្ចតនា និង បំណិនជីវិតគ្រប់បែបយ៉ាង ដែលជាឱកាសដ៏ល្អបំផុតសម្រាប់ អភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត នៅក្នុងបរិបទសម័យឌីជីថល។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការ បន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែកប្រកប ដោយគុណ ភា ព និងមានគុណធម៌ល្អប្រពៃ ដែលឆ្លើយ តបទៅ នឹង សំណូមពរ នៃ កា រអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជា ឱ្យ ក្លាយជាសង្គមរីកចំរើ ន ជឿនលឿន ដែលផ្អែកលើ មូលដ្ឋាន ចំណេះ ដឹង រួម ទាំង វិទ្យាសាស្រ្តបច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយ នឹង ការ រីកចម្រើន នៃបណ្តាប្រទេស នៅក្នុង តំបន់ និងពិភពលោក ដោយត្រូវផ្សារភ្ជាប់នឹងការអប់រំមនសិកាស្នេហាជាតិ ការអប់រំ អំពីប្រវត្តិសាស្រ្ត ការអប់រំវប្បធម៌សន្តិភាព ការគោរពសិទ្ធិ និង សេចក្តី ថ្លៃថ្នូ ររបស់ មនុស្សជាតិ ការគោរពតាមគោលការណ៍ សេរីភាព ប្រជាធិប តេ យ្យ និងយុត្តិធម៌ សង្គម ការប្រឆាំងនឹងអំពើហិង្សា ការប្រយុទ្ធ ប្រឆាំង នឹង ការប្រើប្រាស់គ្រឿងញៀន និងការរើស អើង គ្រប់ ប្រភេទ។

ការរីកចម្រើនលើវិស័យអប់រំ និង វិស័យ ផ្សេងៗ ទៀត ក្នុង ខេត្ត សៀមរាប ក៏ដូចជាទូទាំងប្រទេស គឺផ្តើម ចេញ ពីឆន្ទះដ៏មោះមុត របស់ រាជរដ្ឋាភិបាល និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុ ជា ក្នុងការកសាងមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើន ថ្កុំថ្កើង រុងរឿង។

ទន្ទឹមនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ ប្រកបដោយក្តី មោទនៈនេះ និង ដើម្បីរួមចំណែកថែមទៀត ក្នុងការ អភិវឌ្ឍ សេដ្ចកិច្ច-សង្គម រដ្ឋបាលខេត្តសៀមរាបបាន និង កំពុង ពង្រឹង និង ពង្រីកវិសាលភាពសេវាទេសចរណ៍ឱ្យកាន់តែ ល្អប្រសើរឡើង តាមរយៈការកែលម្អ សោភ័ណភាពក្រុង កែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន លូ ប្រឡាយ ការផ្តត់ផ្គង់ អគ្គិសនី ការពង្រីកប្រព័ន្ធបណ្តាញចែកចាយទឹកស្អាត ការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ អនាម័យ    បរិស្ថាន ពិសេសការយកចិត្ត ទុកដាក់ខ្ពស់លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ប្រសើរជូនដល់ភ្ញៀវទេសចរជាតិ -អន្តរជាតិ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។