ក្រុមការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវបានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងប្រឈមនឹងខ្វះទឹក ចំនួន ៩៨៥ហិកតា


នៅថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងប្រឈមនឹងខ្វះទឹក ចំនួន ៩៨៥ហិកតា ស្ថិតក្នុងភូមិពាមស្តី ភូមិព្រែកឬស្សី ភូមិអន្លុងទ្រា ឃុំព្រែកឬស្សី និងភូមិព្រែកចារ ភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ដោយបានរៀបចំដាក់ម៉ាស៊ីនអន្តរាគមន៍បូមទឹក កម្លាំង ៦៥សេះ ចំនួន ០១ គ្រឿង នៅចំណុចទីតាំងព្រែកឬស្សីកោះ ប្រភពទឹកទន្លេតូច ៕