ពិធី​បិទ​សន្និបាត​បូក​សរុប​វាយ​តម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៨-២០១៩ លើក​ទិស​ដៅ​ការងារ ២០១៩-២០២០


ខេត្ត​ស្ទឹង​ត្រែង៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​សន្និបាត​​​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៨-២០១៩ លើក​ទិស​ដៅ​ការងារ ២០១៩-២០២០ ដើម្បី​បូក​សរុប វាយ​តម្លៃ​លទ្ធផល​ដែល​សម្រេច​បាន​នា​​ឆ្នាំ​សិក្សា​ចាស់ និង​ការ​ត្រៀម​រៀប​ចំ​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី។

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ ឯកឧត្ដម​ក៏​បាន​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ និង​ប្រគល់​លិខិត​ថ្លែង​អំណរ​គុណ​ដល់​គរុ​សិស្ស​ដែល​បាន​បំពេញ​ភារកិច្ច​ជា​ជំនួយ​ការ​អប្បមាទ​ទូទាំង​ប្រទេស​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង​១៩ សីហា ២០១៩ កន្លង​ទៅ​នេះ​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ជោគជ័យ។

ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បាន​មាន​ប្រសាសន៍​​បណ្ដាំ​ផ្ញើ​ស្ដីពី​ការ​គ្រប់គ្រង​សាលា​រៀន​ដែល​មាន​កត្តា​៤​សំខាន់ៗ​គឺ៖
១.ការ​ដឹកនាំ និង​ការ​គ្រប់គ្រង​
២.ការ​រៀន និង​បង្រៀន
៣.ការ​វាយ​តម្លៃ​លទ្ធផល​សិក្សា​
៤.ការ​ចូលរួម​​ពី​សំណាក់​មាតាបិតា អាណាព្យាបាល ក្រុម​ប្រឹក្សា​កុមារ/យុវជន​ជា​ដើម៕

១៥ មករា ២០២០ | ខេត្ត​ស្ទឹង​ត្រែង