នាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានបេីកកិច្ចប្រជុំ ស្តីពីការងារស្តារអូរប្រឡាយទាំង ០៥ខ្សែ ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងអង្គភាពពាក់ព័ន្ធផងដែរ។