ខេត្តកណ្តាល ៖កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តកណ្តាល អញ្ជើញចូលរួមពិធីទទួលពានរង្វាន់ជ័យលាភីទីក្រុង ទេសចរណ៍ស្អាត ASEAN លើកទី២ សុពលភាពឆ្នាំ២០២០-២០២២ នៅប្រទេសប្រ៊ុយណេដារូសាឡឹម រយៈពេល ៣ថ្ងៃ។
រសៀលថ្ងៃទី១៦ ខែមករា នេះ ឯកឧត្តម ម៉ៅ ភិរុណ និងគណៈប្រតិភូខេត្តបាន ទទួលពានរង្វាន់ជ័យលាភី សម្រាប់ក្រុងតាខ្មៅ ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន(សុពលភាពឆ្នាំ ២០២០-២០២២ )នៅរាជធានីបង់ដារសិរីបេហ្គាវ៉ាន់ នៃប្រទេសប្រ៊ុយណេ។