សម្ដេចក្រឡាហោម ស ខេង រដ្ឋាភិបាល និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាព​ ជូនក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា


ក្នុងឱកាសនៃដំណើរនៃទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋាភិបាល និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាព​ ជូនក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្តាអង្គភាពពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរ ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខជូនជាតិមាតុភូមិ និងប្រជាជន៕