ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមនិងមន្រ្តីបចេ្ចកទេសចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្រ្តគោកម្លូ ជំហាន១


នៅថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមនិងមន្រ្តីបចេ្ចកទេសចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្រ្តគោកម្លូ ជំហាន១ ស្ថិតនៅឃុំគោកបន្ទាយ និងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ គិតមកដល់ពេលនេះការងារជួសជុល និងសាងសង់សម្រេចបាន ៨០% នៃផែនការ ។ ការងាររួមមានដូចខាងក្រោម ៖
– ជួសជុលភ្លឹប្រឡាយ ប្រវែង ៣០០០ម៉ែត្រ
– សាងសង់សំណង់បង្ហៀរចំនួន ០១កន្លែង ប្រវែង ១៨៤ម៉ែត្រ
– ជួសជុលសំណង់ចាស់លើទំនប់ចំនួន ០១កន្លែង ៕