លោកជំទាវ ឡោក ខេង និង ឯកឧត្តម ម៉ៅ ធនិន បានអញ្ជើញទៅជួបប្រជុំពិភាក្សាការងារជាមួយកម្មករ កម្មការិនី ដើម្បីធ្វើការពង្រឹងពង្រីកការផ្សព្វផ្សាយនិងប្រើប្រាស់ប័ណ្ណ (ប.ស.ស) ប័ណ្ណសមធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងសមាជិកសមាជិកាគណៈកម្មការទី៨​ នៃរដ្ឋសភា​ រួមដំណើរដោយ​ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងសហការី បានអញ្ជើញទៅជួបប្រជុំពិភាក្សាការងារជាមួយកម្មករ កម្មការិនី នៅរោងចក្រតៃអ៊ីហ្សីងអាំងទែរណាស៊ិនណល ដើម្បីធ្វើការពង្រឹងពង្រីកការផ្សព្វផ្សាយនិងប្រើប្រាស់ប័ណ្ណ (ប.ស.ស) ប័ណ្ណសមធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនី នៅតាមរោងចក្រនាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។