អភិបាល​ខេត្តកំពង់ចាម​៖​ ថ្នាក់​មូលដ្ឋាន​ជា​ម្ចាស់​នៃ​ការ​សម្រេច​ចិត្ត​ ក្នុង​ការ​បង្កើត​គម្រោង​ការ​អភិវឌ្ឍន៍​


កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ នៅ​ថ្នាក់​មូលដ្ឋាន​ជា​ម្ចាស់នៃ​ធនធាន​ និងជាម្ចាស់​នៃ​ការ​សម្រេច​ចិត្ត​​ ក្នុង​ការ​បង្កើត​គម្រោង​ការ​អភិវឌ្ឍន៍​នានា​ ដូច្នេះ​សូមឲ្យ​មានការយក​ចិត្ត​ទុកដាក់​លើ​ការ​ងារ​ជា​ច្រើន​ដែល​ក្រសួង​ ឬ​ថ្នាក់​ជាតិ​ បាន​តំរង់​ទិស​​ផងដែរ​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងពិធីប្រកាស​ផ្សព្វផ្សាយ​សារាចណែនាំរបស់ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ហិរញ្ញវត្ថុ​ ស្តីពី​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០​ របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​ធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​។ ​

គួរ​បញ្ជាក់​ផង​ដែរថា​ ច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២០ ត្រូវបានប្រកាស ឱ្យប្រើ ដោយ ព្រះរាជក្រមលេខ នស/ រកម/១២១៩/០២៥ ចុះថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០១៩។ ដើម្បីអនុវត្តច្បាប់នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២៣៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបែងចែកឥណទាន​ ចំណូលថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ និង អនុក្រឹត្យលេខ ២៤០ អនក្រ.បកចុះ​ថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ ២០១៩ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មានដំណើរការប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រេចបានតាមគោលដៅ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។

ក្រោយពេលទទួលបានប្រកាសស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូល និង​ការបែងចែកឥណទានចំណាយថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលរាជធានីត្រូវចេញសេចក្តីសម្រេច ធ្វើប្រតិភូកម្ម ចំណូល ចំណាយថវិកា​ និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យអភិបាលនៃគណៈអភិបាលខណ្ឌ ចំណុះរាជធានីដើម្បីអនុវត្តថវិកាដោយខ្លួនឯង
ដោយផ្អែកលើសៀវភៅតម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២០ ដែលរដ្ឋបាលខណ្ឌបានរៀបចំរួច និងបានដាក់បញ្ចូលទៅក្នុងសៀវភៅម្រោងចំណូលចំណាយថវិកាឆ្នាំ២០២០របស់រដ្ឋបាលរាជធានី និងត្រូវបានត្រតពិនិត្យនីត្យានុកូលភាព និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយអភិបាលនៃគណៈអភិបាលរាជធានី​ និង​ត្រូវចេញសេចក្តីសម្រេចធ្វើប្រតិភូកម្មចំណូល ចំណាយថវិកា​ និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យចៅសង្កាត់នីមួយៗចំណុះរាជធានីដើម្បីអនុវត្តថវិកាដោយខ្លួនឯង ដោយផ្អែកលើសៀវភៅគម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២០ ដែលរដ្ឋបាលសង្កាត់នីមួយៗ បានរៀបចំរួច និងត្រូវបានត្រួតពិនិត្យនីត្យានុកូលភាព និងបញ្ជាក់អនុលោមភាពទទួលស្គាល់​ ដោយ​គណៈ​អភិបាល​។

អភិបាលនៃ គណៈអភិបាលក្រុង ត្រូវចេញសេចក្តីសម្រេច ធ្វើប្រតិភូកម្ម ចំណូលចំណាយថវិកា​ និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យចៅសង្កាត់នីមួយៗចំណុះក្រុង ដើម្បីអនុវត្តថវិកាដោយខ្លួនឯង ដោយផ្អែកលើសៀវភៅគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២០ ដែលរដ្ឋបាលសង្កាត់នីមួយៗ បានរៀបចំរួច និងត្រូវបានត្រតពិនិត្យនីត្យានុកូលភាព និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយអភិបាលនៃគណៈអភិបាលខេត្ត។​ រដ្ឋបាលរាជធានី និងរដ្ឋបាលក្រង ត្រូវផ្ញើសេចក្តីសម្រេច ធ្វើប្រតិភូកម្មចំណូលចំណាយថវិកា​ និងអាណាប័កផ្ទេរសិទ្ធិ ទៅឲ្យសង្កាត់នីមួយៗ ជូនទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ០១ច្បាប់ និងរតនាគាររាជធានី ខេត្ត០១ច្បាប់ អភិបាលនៃគណៈអភិបាលរាជធានី និងអភិបាលនៃគណៈអភិបាលក្រុងត្រូវទទួលខុសត្រូវចំពោះថវិកាធ្វើប្រតិភូកម្មដែលអនុវត្ត ដោយ អាណាប័កផ្ទេរសិទ្ធិ​ ផងដែរ​ ៕