វិវឌ្ឍនភាពនៃប្រព័ន្ធធារាសាស្ត្រសាលាតាអន ខេត្តបាត់ដំបង


វិវឌ្ឍនភាពនៃប្រព័ន្ធធារាសាស្ត្រសាលាតាអន ខេត្តបាត់ដំបង ។ គោលបំណងនៃគម្រោងនោះគឺមាន ០៣ចំណុច ៖
១-ស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលចាត់ទុកជាដំណាក់កាលទី៣ បន្ទាប់ពីអាងទឹកពហុបំណងសេកសកលេខ១ និងទំនប់កង្ហតលេខ២ មុននឹងធ្លាក់ចូលទៅទន្លេសាប ។ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១០.៤០០ហិកតា និងស្រូវប្រាំងចំនួន ៤.៧០០ហិកតា
២-ជាប្រភពទឹកដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ទីរួមខេត្តបាត់ដំបង
៣-ជាសោភ័ណភាពដល់ទីរួមខេត្តបាត់ដំបង ។
គម្រោងនេះជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ គិតមកទល់បច្ចុប្បន្នគម្រោងនេះបានសម្រេចប្រមាណ៤០% នៃផែនការហើយផងដែរ ៕