មន្រ្តីបចេ្ចកទេសរបស់ការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ នៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានចុះត្រួតពិនិត្យ ដល់ទីតាំងដែលត្រូវលើកផែនការធ្វើប្រឡាយជើងក្អែប


នៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅខេត្តកំពត មន្រ្តីបចេ្ចកទេសរបស់ការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ នៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ព្រមទាំងក្រុមការងារ និងទីប្រឹក្សារបស់គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ របស់ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការសហការពី មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះត្រួតពិនិត្យ ដល់ទីតាំងដែលត្រូវលើកផែនការធ្វើប្រឡាយជើងក្អែប ។
គួរបញ្ជាក់ផងដែលថា គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ របស់ក្រសួងធនធានទឹក និងឧតុនិយម បាន និ ងកំពុងអនុវត្តលើខេត្តចំនួន ១២ ខេត្ត ដែលរួមមាន ៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ហើយគម្រោងនេះ កំពុងបន្តវិសាលភាពពង្រីកខេត្តបន្ថែមទៀត ក្នុងនោះក៏មានខេត្តកំពត ដែលកំពុងរៀបចំផែនការដៅប្រឡាយជើងក្អែប តាមប្រព័ន្ធធារាសាស្រ្ត ដូចខាងក្រោម ៖

១- ប្រឡាយមេព្រៃទន្លេ ស្ថិតក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ស្រោចស្រពរដូវវស្សា បាន ១០០០០ហិកតា និងរដូវប្រាំងបាន ៧០០០ហិកតា

២- ប្រឡាយមេព្រៃលើ ស្ថិតក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ស្រោចស្រពរដូវវស្សាបាន ៥៩០ហិកតា និងរដូវប្រាំងបាន ៥០០ហិកតា

៣- ប្រឡាយស្បូវអណ្តែត ស្ថិតក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ស្រោចស្រពរដូវវស្សាបាន ៨០០ហិកតា និងរដូវប្រាំងបាន ៨០០ហិកតា

៤- ទំនប់អាងទឹកភ្នំដំរី ស្ថិតក្នុងឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ស្រោចស្រពរដូវវស្សាបាន ៦០០ហិកតា និងរដូវប្រាំងបាន ៤៥០ហិកតា

៥- ទំនប់អាងទឹកម្លេច ស្ថិតក្នុងឃុំជ្រេស ស្រុកជុំគិរី ស្រោចស្រពរដូវវស្សាបាន ១៦០០ហិកតា និងរដូវប្រាំងបាន ៨០០ហិកតា

៦- ទំនប់អាងទឹក៧៧ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគិរី ស្រោចស្រពរដូវវស្សាបាន ១៦០ហិកតា និងរដូវប្រាំងបាន ៣៥ហិកតា ៕