មន្ទីរអប់រំខេត្តកំពង់ឆ្នាំងបើកសន្និបាតបូកសរុបលទ្ធផលឆ្នាំ២០១៨-២០១៩និងលើកទិសដៅឆ្នាំ២០១៩-២០២០


កំពង់ឆ្នាំងៈ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងថាៈការប្រារព្ធបើកសន្និបាតអប់រំនៅថ្ងៃនេះយើងលើកយកលទ្ធផលសម្រេចបានក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ដែលអនុវត្តទៅតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជ
រដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា និងការសម្រេចបាននូវវឌ្ឍនភាពនៃការអនុវត្តវិធានការរយៈពេលខ្លី ព្រមទាំងបានធ្វើការកំណែទម្រង់អាទិភាពលើវិស័យអប់រំ ដែលមន្ត្រីអប់រំ យុវជន និងកីឡា នីមួយៗ រួមជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាននិងពិនិត្យពិភាក្សាគ្នាដើម្បីវាយតម្លៃវឌ្ឍនភាពការងារកំណែទម្រង់ និងបញ្ហាប្រឈម ធៀបនឹងចំណុចដៅ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដោយលើកនូវអនុសាសន៍ថ្មីៗ និងវិធានការថ្មីៗជាយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្តឆ្នាំ២០១៩-
២០២០ អោយទទួលបានសូចនករមួយប្រកបគុណភាពនិងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំមន្រ្តីអប់រំនៃមន្ទីំរអប់រំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំងចូលរួមផងដែរ។

ឯកឧត្តមក៏បានផ្តាំផ្ញើបន្ថែមទៀតដល់សមាជិកសមាជិកាអង្គសន្និបាតទាំងអស់ក្នុងរយះពេល២ថ្ងៃនេះត្រូវពិភាក្សាគ្នាចំណុចខ្លាំងចំណុចខ្សោយ ការផ្តល់បទពិសោធន៍អោយគ្នាទៅវិញទៅមកដើម្បីអោយបញ្ហាប្រឈមក្នុងវិស័យអប់រំមានកំរិតទាបបំផុតក្នុងឆ្នាំ២០១៩-២០២០នេះ៕