ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ទំនប់​បង្ហៀរ​ក្ដាត់ និង​អាង​ទឹក​តាលីវ


ខេត្ត​កំពង់​ចាម៖ សមិទ្ធផល​ចំនួន​២​ធំ​ៗ រួម​មាន​​ទំនប់​បង្ហៀរ​ក្ដាត់​ប្រវែង​៨០​ម៉ែត្រ និង​អាង​ទឹក​តាលីវ ស្ថិត​ក្នុង​ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្ត​កំពង់​​ចាម​ ត្រូវ​បាន​សាងសង់​ឡើង ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ឯកឧត្ដម​​​បណ្ឌិត​សភាចារ្យ ​រដ្ឋមន្ត្រី ហង់​ជួន ណារ៉ុន រួម​សហការ​ជាមួយ​អង្គការ​ស្ពាន កម្ពុជា ហូឡង់ ព្រះសង្ឃ សប្បុរសជន​នានា និង​ប្រជាពលរដ្ឋ​។ ​​​

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​​វត្តមាន ឯកឧត្ដម បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ សូម​ជម្រាប​ថា ក្រៅ​ពី​ទំនប់​បង្ហៀរ​ក្ដាត់ និង​អាង​ទឹក​នេះ ឃុំ​ព្រែក​ក្របៅ​ ក៏​ទទួល​បាន​នូវ​សមិទ្ធផល​ផ្សេងៗ​ដូច​ជា អគារ​សិក្សា ស្ពាន​យោល ផ្លូវលំ ផ្លូវ​ក្រាល​គ្រួស​ក្រហម ផ្លូវ​ក្រាល​កៅស៊ូ ស្រះ​ទឹក ស្ពាន​បេតុង និង​ផ្លូវ​បេតុង​ជា​ដើម៕

២១ មករា ២០២០ | ខេត្ត​កំពង់ចាម