ខេត្តកំពង់ចាម៖ សមិទ្ធផលចំនួន២ធំៗ រួមមានទំនប់បង្ហៀរក្ដាត់ប្រវែង៨០ម៉ែត្រ និងអាងទឹកតាលីវ ស្ថិតក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានសាងសង់ឡើង ក្រោមជំនួយឧបត្ថម្ភរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រួមសហការជាមួយអង្គការស្ពាន កម្ពុជា ហូឡង់ ព្រះសង្ឃ សប្បុរសជននានា និងប្រជាពលរដ្ឋ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូមជម្រាបថា ក្រៅពីទំនប់បង្ហៀរក្ដាត់ និងអាងទឹកនេះ ឃុំព្រែកក្របៅ ក៏ទទួលបាននូវសមិទ្ធផលផ្សេងៗដូចជា អគារសិក្សា ស្ពានយោល ផ្លូវលំ ផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាលកៅស៊ូ ស្រះទឹក ស្ពានបេតុង និងផ្លូវបេតុងជាដើម៕
២១ មករា ២០២០ | ខេត្តកំពង់ចាម