សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូការពារជាតិ ទស្សនកិច្ចផ្លូវការនៅតួកគី រយៈពេល៦ថ្ងៃ


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅតួកគីរយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ហ៊ូ លូស៉ី អាការ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋតួកគី។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី សម្តេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នឹងអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហ៊ូលូស៉ី អាការ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋតួកគី ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារនៃប្រទេសទាំងពីរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ៖