ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះធ្វើការថែទាំ និងសម្អាតជាប្រចាំស៊ីហ្វុងទី១ និងទី២


នៅថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះធ្វើការថែទាំ និងសម្អាតជាប្រចាំស៊ីហ្វុងទី១ និងទី២ ប្រឡាយមេស្ទឹងស្រែងទី១ខាងលិច ស្ថិតនៅឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ប្រឡាយមេនេះកំពុងបញ្ជូនទឹករៀងរាល់ថ្ងៃទៅផ្គត់ផ្គង់ឲ្យផ្ទៃដីផលិតស្រូវប្រាំងនៅខេត្តបន្ទាយមានជ័យ ៕