នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ទទួលមុខព្រួញខេត្តកំពង់ចាម លើការគ្រប់គ្រងធនធានទឹក អមដំណើរដោយលោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក លោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ដ្រ និងការងារទន្លេ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ស្ថានីយបូមទឹកក្តីបឹង ស្ថានភាពទឹក និងការងារបង្កបង្កើនស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅខេត្តកំពង់ចាម ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមព្រមទាំងក្រុមការងារទាំងអស់ បានចុះពិនិត្យជាក់ស្តែងដល់ទីតាំងបាក់ស្រុតច្រាំងព្រែកអន្លង់គគីរ ស្ថិតនៅក្នុងភូមិគគីរ ឃុំស្តៅ និងឃុំព្រែកកុយ ស្រុកកងមាស ដែលបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ផ្លូវថ្នល់ និងផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋនៅតាមដងព្រែកនេះ ។ ចំពោះការងារជួសជុលបាក់ស្រុតច្រាំងតាមបណ្តោយដងព្រែកអន្លង់គគីរនេះ ក្រសួងធនធានទឹក និងឧតុនិយម បាននឹងគ្រោងធ្វើការកាយសម្រួលផ្លូវទឹកឡើងវិញ និងជួសជុលបន្ទាន់នូវកន្លែងដែលបាក់ស្រុតនាពេលឆាប់ៗ ខាងមុខនេះ ។
ក្នុងពេលចុះដំណេីរពិនិត្យនេះដែរ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហការី បានបញ្ជាក់ផងដែរថាគិតរហូតមកដល់ពេលនេះ ល្បឿនបង្កបង្កេីនផលស្រូវប្រាំងបញ្ចប់១០០% និងប្រមូលផលបាន៥១,៥៩%លេីផែនការ៤២.០០០ហិកតា និងទិន្នផលជាមធ្យម៣,៩តោន/១ហិកតា ៕
ឯកឧត្តម ឈា ប៊ុនរិទ្ធ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ស្ថានីយបូមទឹកក្តីបឹង
