ក្រុមការងារនាយកដ្ឋាធារាសាស្ត្រកសិកម្ម បាននឹងកំពុងប្រតិបត្តិការតម្លើងស្ថានីយបូមទឹកបណ្តែតខ្នាតធំថ្មី ក្នុងស្រុកមង្គលបូរី


នៅថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋាធារាសាស្ត្រកសិកម្ម បាននឹងកំពុងប្រតិបត្តិការតម្លើងស្ថានីយបូមទឹកបណ្តែតខ្នាតធំថ្មីដែលមានទំហំទុយោ៥តឹក តាមការសន្យាពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសចុះបេសកកម្មដោះស្រាយទឹកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរី កាលពីថ្ងៃទី០៩ ខែមករា កន្លងទៅ ។ ស្ថានីយបូមទឹកនេះជាកម្មសិទ្ធិបញ្ញានិងជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះ (ស្ថានីយទី៥៤) ។ ស្ថានីយនេះអាចចល័តតាមបណ្តាចំណុចសំខាន់ៗ តាមដងស្ទឹងសេរីសោភ័ណ្ឌនេះតែម្តង បម្រេីដល់ការផ្គត់ផ្គង់ទឹកបន្ថែមដល់ការងារបង្កបង្កើនផង ក៏ដូចជាបូមទឹកផ្គត់ផ្គង់ដល់ស្ទឹងមង្គលបូរី នៅពេលដែលជួបប្រទះនូវកង្វះខាតទឹកដូចរយៈពេលកន្លងមកនេះ ត្រូវបានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកចល័តរហូតដល់ទៅ០៣គ្រឿង ៕